(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៩២៣គ្រឿង រកឃើញល្មើសច្បាប់២៤៦គ្រឿង (ម៉ូតូ៨៥%) អប់រំ២០៦គ្រឿង និងផាកពិន័យ២៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន១,២៤៤៤គ្រឿង, អប់រំ១៤៥គ្រឿង និងផាកពិន័យ២១៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៥,៧២០គ្រឿង រកឃើញយានយន្តល្មើស២០,៨៤៥គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,៥២២គ្រឿង និងផាកពិន័យ១៥,៣២៣គ្រឿង៕