(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រូវការវត្ដមានកងទ័ពបរទេសដែរ ឬទេ?» ដែលកិច្ចពិភាក្សានេះចាប់ផ្តើមនៅម៉ោង០៨៖៣០ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្អែកនេះ នៅសាលនាងនួន អាគារ F។ នេះបើតាមសេចក្ដីជូនដំណឹង របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចពិភាក្សាតុមូល ស្ដីពី «តើកម្ពុជាត្រូវការវត្ដមានកងទ័ពបរទេសដែរ ឬទេ?» នេះ ក៏មានការអញ្ជើញចូលរួមធ្វើបទបង្ហាញពីវាគ្មិនរួមមាន៖
១៖ លោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
២៖ នាយឧត្ដមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ
៣៖ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌
៤៖ លោកបណ្ឌិត ឌៀប សុផល អ្នកស្រាវជ្រាវប្រវិត្ដសាស្ដ្រ និងទំនាក់ទំនងអន្ដរជាតិ
៥៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា៕