(ភ្នំពេញ)៖ លទ្ធផលក្នុងការសម្រក់ទៀន ផ្សងប្រផ្នូលទឹកភ្លៀង ក្នុងខេត្តរាជធានីទាំង២៥ ទូទាំងប្រទេសឆ្នាំ២០១៨ នៅក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍អំពីឧទកៈធារា ឬដំណើរទឹកភ្លៀង ដែលបានបា្ររព្ធធ្វើឡើង ក្នុងព្រះបរមរាជវាំង នារាត្រីពេញបូរមីថ្ងៃ ១៥កើតខែកត្តិក ឆ្នាំចរ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំនៅរាត្រីថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ តែងតែរៀបចំព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណៈជំនឿប្រពៃណីខ្មែរ បានទស្សន៍ទាយ ដោយការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណកាលរៀងមក ដើម្បីផ្សងចង់ដឹង អំពីទឹកភ្លៀងនាឆ្នាំខាងមុខ។
តាមលទ្ធផលពីការផ្សងប្រផ្នូល តាមរយៈសម្រក់ភ្លៀងទៀនជ័យ ដើម្បីចង់ដឹងនូវទឹកភ្លៀងទូទាំង២៥ខេត្តរាជធានី សម្រាប់ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ព្រះវស្សា ត្រូវនឹងឆ្នាំ២០១៨ ព្រះជាយាធិបតី កងកេន បាគូ ព្រះបរមរាជវាំង បានទូលថ្វាយ និងជំរាបជូនថា៖
១៖ ខេត្តកណ្តាល៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៖ ខេត្តកំពត៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៣៖ ខេត្តកំពង់ចាម៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៤៖ ខេត្តកំពង់ធំ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៥៖ កំពង់ឆ្នាំង៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៦៖ ខេត្តកំពង់ស្ពឺ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៧៖ ខេត្តកែប៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៨៖ ខេត្តកោះកុង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
៩៖ ខេត្តក្រចេះ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១០៖ ខេត្តតាកែវ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១១៖ ខេត្តបាត់ដំបង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១២៖ ខេត្តបន្ទាយមានជ័យ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៣៖ ខេត្តប៉ៃលិន៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៤៖ ខេត្តពោធិ៍សាត់៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៥៖ ខេត្តព្រៃវែង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៦៖ ខេត្តព្រះវិហារ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៧៖ រាជធានីភ្នំពេញ៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៨៖ ខេត្តមណ្ឌលគិរី៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
១៩៖ ខេត្តរតនគិរី៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២០៖ ខេត្តស្វាយរៀង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់តិច និងចុងឆ្នាំធ្លាក់មធ្យម។
២១៖ ខេត្តសៀមរាប៖ ដើមឆ្នាំ និងកណ្តាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២២៖ ខេត្តស្ទឹងត្រែង៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៣៖ ខេត្តព្រះសីហនុ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៤៖ ខេត្តឧត្តរមានជ័យ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
២៥៖ ខេត្តត្បូងឃ្មុំ៖ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្តាលឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន៕