(ភ្នំពេញ)៖ សូមទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងពេលល្ងាច និងពេលរាត្រី នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងថ្ងៃទីពីរ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូកនេះ បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី ទេសចរជាតិ ទេសចរបរទេសជាច្រើនបានមកដល់ទីបរិវេណប្រណាំងទូក នាមាត់ទន្លេមុខព្រះបរមរាជវាំង ប្រកបដោយទឹកមុខញញឹមស្រស់ថ្លា។ ពិធីបុណ្យដ៏អធិកអធ័ម រួមទាំងមានស្តង់ពិព័រណ៍ទំនិញគ្រប់ប្រភេទ និងមានការប្រគំតន្ត្រី គឺបានទាក់ទាញទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនមកទស្សនាផ្ទាល់នៅទីនេះ។
សូមទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត និងបងប្អូនប្រជាពលរដ្ឋរីករាយកម្សាន្ត នៃព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី២ នៅរាជធានីភ្នំពេញ ដូចខាងក្រោម៖