(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៣១៩គ្រឿង រកឃើញល្មើសច្បាប់៦០៣គ្រឿង (ម៉ូតូ៦៨%) អប់រំ២៥៩គ្រឿង និងផាកពិន័យ២៥៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២២ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន៥៧១គ្រឿង, អប់រំ១១៦គ្រឿង និងផាកពិន័យ២២១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៣,៧៩៧គ្រឿង រកឃើញយានយន្តល្មើស២៩,៤៤១គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៥,៣១៦គ្រឿង និងផាកពិន័យ១៥,០៧៧គ្រឿង៕