(កោះកុង)៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ កើតមានករណីឆេះរថយន្តមួយគ្រឿង នៅចន្លោះគឺឡូម៉ែត្រលេខ ១២៤-១២៥ ស្ថិតនៅក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដោយពុំដឹងមូលហេតុ ហើយករណីនេះកើតឡើងនៅវេលាម៉ោងប្រហែល ៥ទៀបភ្លឺ។
យោងតាមការត្រួតពិនិត្យរបស់កម្លាំងជំនាញ បានឱ្យដឹងថា រថយន្តមួយគ្រឿង (រថយន្តឈ្នួល) ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7220 បានឆេះស្ទើរតែទាំងស្រុង ឃើញតែសំបករថយន្តទទេរ និងនៅក្នុងរថយន្តពុំឃើញស្លាកស្នាមអី្វទេ ធ្វើអោយកម្លាំងជំនាញមានការពិបាកក្នុងការកំណត់រកអត្តសញ្ញាណម្ចាស់រថយន្ត។
បច្ចុប្បន្ន ករណីនេះកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវរកមា្ចស់រថយន្ត៕