(ភ្នំពេញ)៖ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។
កម្មវិធីនេះបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអគារលេខ 135 ផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ7មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកអូ ណាក់ យុង ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រទេសកូរ៉េប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស និងអ្នកសារ ព័ត៌មាន ជាច្រើនរូបទៀតប្រមាណជាង១២០នាក់ ។
វត្តមានរបស់ ហាងទំនើប LG Premium BrandShop គឺផ្តោតសំខាន់ទៅលើ បទពិសោធន៍ និងភាពជោគជ័យនៃបច្ចេកវិទ្យា ការរចនា និងការគិតគូរពីអតិថិជន ។
LG Premium Brandshop ជាហាងលក់គ្រឿងអេឡិចត្រូនិចដ៏ល្អឈានមុខគេនៅកម្ពុជា ទាំងតម្លៃនិងសេវាកម្ម ដែលធានាផ្តល់ជូនអតិថិជននូវផលិតផល ដែលមានគុណភាពខ្ពស់ មានការធានាត្រឹមត្រូវ ព្រមទាំងសេវាកម្មដ៏ល្អជាទីគាប់ចិត្ត។
ក្រុមហ៊ុន ក៏បានត្រៀមរួចរាល់ជាស្រេច ដើម្បីបង្ហាញជូនអតិថិជននូវផលិតផល LG ដែលទំនើបៗចុងក្រោយគេបង្អស់យ៉ាងច្រើនប្រភេទ ដូចជា ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ឧបករណ៍បំពងសំឡេង ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកសំលៀកបំពាក់ ទូរទឹកកក និងផលិតផលប្រើប្រាស់ជាច្រើនផ្សេងទៀត សម្រាប់អតិថិជនដែលមកទស្សនាហាងទំនើបនេះ។
គ្រប់ផលិតផលទំនើបៗរបស់ LG ដែលមានដាក់លក់ក្នុងទីផ្សារអន្តរជាតិ ក៏និងមានដាក់លក់នៅហាងហាងទំនើប LG Premium Brandshop មួយនេះដែរ ។
LG Premium Brandshop មិនត្រឹមតែជាហាងដែលលក់គ្រឿងអេឡិចត្រូនិចប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងដែលផ្តល់នូវចំនេះដឹងថ្មីៗ និង បទពិសោធន៍ បច្ចេកវិទ្យាទំនើបៗចុងក្រោយទៅដល់អតិថិជន នឹងអ្នកប្រើប្រាស់ទាំងអស់ នៅក្នុងហាងដ៏ទំនើបមួយនេះក៏មានដាក់តាំងផលិតផល LG SIGNATURE ថ្មីរបស់ក្រុមហ៊ុន LG ដែល បានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2018 នៅឯទីក្រុងឡាសវេហ្គាស ដែលក្រុមហ៊ុន LG បានឈ្នះពានរង្វាន់ជាង 90 នៅក្នុងព្រឹត្តិការណ៍ CESនោះផងដែរ ដែលនាំមុខគេជាមួយនិងពានរង្វាន់ល្អបំផុត Best of the Best រីឯផលិតផល LG Signature W7 OLED 4K TV និងម៉ាស៊ីនបោក Twin Wash ក៏ទទួលបានពានរង្វាន់កិត្តិយសល្អបំផុតក្នុងការតាំងបង្ហាញនៅព្រឹត្តិការណ៍នោះផងដែរ។
លោក ស៊ុង សុកគីម អគ្គនាយក ក្រុមហ៊ុន LG Electronics ប្រចាំសាខាកម្ពុជា បានឲ្យដឹងថា ហាង LG Premium Brandshop មានតួនាទីសំខាន់ពីរ ៖
១៖ តាមទស្សនៈរបស់អតិថិជននាពេលបច្ចុប្បន្នគឺចាប់ផ្តើមគិតពីផលិតផលដែលមានគុណភាពខ្ពស់ ដែលអតិថិជនមានគោលបំណងក្នុងការចំណាយ ដើម្បីទទួលយកបាននូវផលិតផលប្រើប្រាស់ប្រកបដោយគុណភាព និងគុណតម្លៃ ។
២៖ មិនត្រឹមតែផ្តោតសំខាន់ទៅលើការពង្រឹងម៉ាកសញ្ញារបស់ក្រុមហ៊ុន LG ប៉ុណ្ណោះទេ តែយើងថែមទាំងពង្រឹងនូវដំណើរការការប្រតិបត្តិអោយរិតតែបានល្អ តាមរយៈហាង LG Premium Brandshop ដែលនឹងរួមចំណែកក្នុងការរីកចម្រើនរបស់ LG ។
នាក្នុងឱកាសនោះ លោក ឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន ជីហ្គៀ (G Gear) បានថ្លែងថា មូលហេតុចំបងនៃការបង្កើតក្រុមហ៊ុន G GEAR និង ការប្រឹងប្រែងច្នៃប្រឌិតទាំងអស់ គឺសំដៅចូលរួមចំណែកក្នុងការបង្កើតឲ្យមានឧបករណ៍ទំនើបផ្នែកព័ត៌មានវិទ្យាសម្រាប់ផ្នែកសហគមន៍ អ្នកធុរៈកិច្ច និង ប្រជាពលរដ្ឋទូទៅ ក្នុងការសម្រួលការងារផ្នែកអាជីវកម្មទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃ ការស្រាវជ្រាវក្នុងទិសដៅអប់រំ និងសិក្សានៅក្នុងក្របខណ្ឌនៃការជួយអប់រំអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យាឲ្យស្របទៅតាមរវិវឌ្ឍន៍នៃពិភពលោកដែលកំពង់ឆ្ពោះទៅរក ឧស្សាហកម្ម ៤.០ ដែលរាជរដ្ឋាភិបាល កម្ពុជាកំពុងតែជម្រុញក្រោមការចង្អុលទិសដ៏ឈ្លាតវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជារបស់យើង។
កម្មវិធីសម្ពោធហាងទំនើបប្រណិត LG Premium BrandShop មុនីវង្សនេះ ក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ឱកាសឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងទទួលយកនូវការបញ្ចុះតម្លៃរហូតបានដ៏ 20% គ្រប់ផលិតផល LG ទាំងអស់ សម្រាប់ភ្ញៀវដែលអញ្ជើញមកចូលរួម និងទស្សនាការដាក់តាំងបង្ហាញផលិតផលនៅក្នុងហាងផ្ទាល់ផងដែរ។
លើសពីនោះ ក៏មានកម្មវិធីលក់ប្រូម៉ូសិនពិសេសៗ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៣ វិច្ឆិកា ។
សូមរីករាយ និងទទួលយកការផ្តល់ជូនដ៏ពិសេសនឹងអស្ចារ្យ ព្រមទទួលយកបទពិសោធន៍ថ្មីៗពីហាងទំនើប LG Premium Brand Shop ។
អាស័យដ្ឋាន LG Premium BRANDSHOP ៖ អគារលេខ 135 ផ្លូវព្រះមុនីរង្ស សង្កាត់មនោរម្យ ខណ្ឌ 7 មករា រាជធានីភ្នំពេញ
ទូរសព្ទ័ទំនាក់ទំនង៖ 016 999 625 / 023 888 299 ៕