(ភ្នំពេញ)៖ ពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប បានចាប់ផ្តើមហើយដោយការប្រារព្ធមានរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការប្រណាំងទូកង ប្រព្រឹត្តទៅនាដងស្ទឹងសៀមរាប មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន បានចូលរួមទស្សនាអបអរយ៉ាងច្រើនកុះករ។
ដោយនៅក្នុងពិធីបុណ្យអុំទូកនៅខេត្តសៀមរាបនេះ បានតុបតែងលម្អតាមដងផ្លូវ បានយ៉ាងស្រស់ស្អាត។
ក្នុងឱកាសអបអរព្រះរាជពិធីបុណ្យអុំទូក ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំនូវព្រឹត្តិការណ៍លំដាប់កំពូល GANZBERG Uber Music Festival 2018 នៅបរិវេណទីធ្លាមុខផ្សារាត្រី Palm Container រយៈពេល៣ថ្ងៃពេញ គឺនៅថ្ងៃទី២១,២២ និង២៣ ចាប់ពីវេលាម៉ោង៦ល្ងាចតទៅ។
សូមកុំភ្លេចមកចូលរួមទស្សនា មកជួបកំពូលតារាចម្រៀងល្បីៗឲ្យបានច្រើនកុះករទាំងអស់គ្នាណា៕