(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,២២០គ្រឿង រកឃើញល្មើសច្បាប់៦០២គ្រឿង (ម៉ូតូ៦១%) អប់រំ១៩៥គ្រឿង និងផាកពិន័យ៤០៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២១ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,០៥៦គ្រឿង, អប់រំ៩៨គ្រឿង និងផាកពិន័យ១១៦គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០១,៤៧៨គ្រឿង រកឃើញយានយន្តល្មើស១៩,៨៣៨គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៥,០៥៧គ្រឿង និងផាកពិន័យ១៤,៦១២គ្រឿង៕