(ភ្នំពេញ)៖ របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានបញ្ជាក់ថា នៅថ្ងៃដំបូងនេះ (ចាប់ពីម៉ោង២រសៀល ថ្ងៃទី២០ ដល់ ម៉ោង២រសៀលថ្ងៃទី២១ ខែវិច្ឆិកា) គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង១១លើក បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល១៧នាក់។
របាយការណ៍បានឲ្យដឹងបន្តទៀតថា មូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន បើកបរល្បឿនលឿន៣លើក ប្រជែង៣លើក បត់គ្រោះថ្នាក់១លើក កត្តាយានយន្ត១លើក និងមិនគោរពសិទ្ធិ៣លើក បណ្តាលឲ្យខូចខាតម៉ូតូ១៥គ្រឿង រថយន្តតូច២គ្រឿង និងរថយន្ត៤គ្រឿង។
រាជធានីខេត្តដែលមានគ្រោះថ្នាក់ និងអ្នករងគ្រោះច្រើនជាងគេរួមមាន៖ ភ្នំពេញ៣លើក ស្លាប់ម្នាក់ របួស៤នាក់, កំពង់ធំ ២លើក ស្លាប់ម្នាក់ របួស២នាក់ និងខេត្តស្វាយរៀង ស្លាប់ម្នាក់ របួសម្នាក់៕