(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃទី២១ ដល់២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន OPPO ក៏មានការត្រៀមខ្លួនផ្ដល់សំណាងជាច្រើន ដល់អតិថិជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួនផងដែរ។
ស្ថិតក្នុងឱកាស នៃការអបអរព្រះរាជពិធីបុណ្យអុំទូកនេះដែរ ប្រេនទូរស័ព្ទស្មាតហ្វូនដែលកំពុងទទួលការគាំទ្រ ពីសំណាក់អតិថិជនកម្ពុជានោះ គឺក្រុមហ៊ុន OPPO ក៏មានរៀបចំកម្មវិធីសប្បាយៗ ដោយមានការលេងហ្គេម និងការចាប់រង្វាន់ជាច្រើន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO។
«កម្លាំងទូកងលឿនខ្លាំង ប្រៀបដូចកម្លាំង VOOC!» ជាពាក្យស្លោកសម្រាប់ការលេងហ្គេម នៅលើទំព័រហ្វេសប៊ុក OPPO ក្នុងន័យចូលរួមលើកទឹកចិត្ត ដល់កីឡាករប្រណាំងទូកងប្រចាំខេត្ត របស់លោកអ្នក នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនេះ។
ដើម្បីទទួលបានសំណាងឈ្នះរង្វាន់ទូរស័ព្ទ OPPO F9 និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ពីក្រុមហ៊ុន OPPO លោកអ្នកអាចចូលទៅមើល ឬស្វែងរកព័ត៌មានពិស្ដារពីការលេងហ្គេម (ពីថ្ងៃទី១៨ ដល់២៣ វិច្ឆិកា) នេះបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO។
ក្រៅពីការលេងហ្គេមនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ OPPO មកខាងក្រុមហ៊ុន ក៏នៅមានការតាំងពិព័រណ៍នៅស្តង់របស់ខ្លួនផងដែរ នាទីក្រុងកោះពេជ្រ រយៈពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា។
តាមរយៈការរចនារូបភាព នៃស្តង់របស់OPPO អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរូបភាពទូរស័ព្ទថ្មីដែលមានឈ្មោះថា R17 Pro តើនេះជាម៉ូដែលថ្មី ដែលក្រុមហ៊ុន OPPO នឹងយកមកប្រទេសកម្ពុជា ដែរឬយ៉ាងណា?
លោកអ្នកអាចអញ្ជើញមកចូលរួមទស្សនាពិព័រណ៌ និងផលិតផលជាច្រើនពីក្រុមហ៊ុន នៅស្ដង់ពិព័រណ៌ OPPO ផ្ទាល់តែម្ដង។
កុំឲ្យឱកាសល្អៗ ដែលនាំសំណាងដល់លោកអ្នកនេះ រំលងទៅឲ្យសោះ សូមចូលរួមលេងហ្គេមនៅទំព័រ ហ្វេសប៊ុកផ្លូវការរបស់ OPPO ទាំងអស់គ្នា ហើយចង់ដឹងថាម៉ូដែលថ្មីៗ របស់ OPPO មានភាពអស្ចារ្យប៉ុណ្ណានោះ សូមកុំភ្លេចទៅចូលរួមទស្សនាស្តង់ពិព័រណ៌របស់ OPPO នៅទីក្រុងកោះពេជ្រទាំងអស់គ្នា៕