(ភ្នំពេញ)៖ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូក ដែលចាប់ផ្តើមពីថ្ងៃនេះហើយ ដូចនេះបើលោកអ្នក អញ្ជើញទៅកំសាន្ដនៅខេត្ដសៀមរាប ក៏មានការប្រារព្ធពិធីនេះរយៈពេល២ថ្ងៃផងដែរ ដោយមានទាំងការប្រណាំងទូកង និងបណ្តែតប្រទីប សំពះព្រះខែ និងអបអំបុក ជាមួយនឹងការ តាំងពិព័រណ៍ម្ហូបអាហារ។

ពិសេសទៅទៀតនោះ នឹងមានការប្រគុំតន្ត្រីយ៉ាងសប្បាយរីករាយទៀតផងដែរ, ចំពោះបងប្អូនដែលបានទៅលេងបុណ្យអុំទូកនៅខេត្តសៀមរាប សូមកុំភ្លេចទៅចូលរួមទស្សនាការប្រគុំតន្ត្រី GANZBERG Uber Music Festival 2018 របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ដែលមានសុទ្ធតែតារាចម្រៀងល្បីៗចូលរួមដូចជា៖

លោក G-Devith កញ្ញា សុខ ពិសី, លោក ចឺម, លោក ខាន់ ជែមសន៍, កញ្ញា យូរី, នាយ ពែកមី, លោក កែវ វាសនា, លោក ឆាយ វិរៈយុទ្ធ, នាយ គ្រឿន, កញ្ញា វិរៈនិច្ច ក៏ដូចជាតារាចម្រៀងល្បីៗជាច្រើនដួងទៀត៕

កុំភ្លេចណា ជូបគ្នានៅមុខផ្សាររាត្រី Palm Container នៅយប់នេះ!!!