(ភ្នំពេញ)៖ Facebook ផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្សព្វផ្សាយអំពីអាហារូបករណ៍ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ ទៅសិក្សានៅព្រះរាជាណាចក្រថៃ សម្រាប់ឆ្នាំសិក្សា២០១៩។
បើតាមក្រសួងអប់រំ អាហាររូបករណ៍នេះ ស្ថិតក្រោមគម្រោងព្រះរាជឧបត្ថម្ភ របស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រី សិរិនថន បានផ្ដល់អាហារូបករណ៍២៥៧កន្លែងដល់សិស្ស គ្រូ នៅវិទ្យាល័យកំពង់ឈើទាល សិស្សខេត្តរតនគិរី មណ្ឌលគិរី និស្សិតកំពុងសិក្សានៅប្រទេសថៃ និងបេក្ខជនទូទៅ ដើម្បីបន្តការសិក្សានៅតាមគ្រឹះស្ថានអប់រំប្រមាណ៣៤ នៅប្រទេសថៃ។
កាលបរិច្ឆេទឈប់ទទួលពាក្យ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦៖០០រសៀល។ សម្រាប់ព័ត៌មានបន្ថែម និងដាក់ពាក្យ សូមទាក់ទងទៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរា ចម្ងាយប្រហែល៥០ម៉ែត្រ៕