Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលជាតិ បង្ហាញមុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ក្នុងឱកាសមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក !

21-11-2018 08:31

(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញនូវមុខសញ្ញាចោរលូកកាបូបលុយ និងសម្ភារមានតម្លៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកកម្សាន្តនៅឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នៅថ្ងៃទី២១, ២២ និង ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

ជាងនេះទៅទៀតនោះ នគរបាលបានប្រាប់ឲ្យប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ច ដែលនៅជិតជាទីបំផុត ឬប្រជាពលរដ្ឋទាំងអស់​អាចទំនាក់ទំនង ទៅកាន់​នគរបាលព្រហ្មទណ្ឌ តាមរយៈលេខទូរស័ព្ទចំនួន៦ខ្សែ រួមមាន៖ 011 297 997, 015 266 522, 096 630 6306, 077 700 111 និង 012 266 777៕​