(ភ្នំពេញ)៖ លោក ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចេញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី លើកទី១១ នៅទីក្រុងអ៉ីស្ដង់ប៊ុល សាធារណរដ្ឋតួកគី ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា ដែលចេញផ្សាយនាថ្ងៃទី២០ ខែវិច្ឆិកានេះ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា មហាសន្និបាតខាងនេះធ្វើឡើងក្រោមប្រធានបទស្ដីពី «ការជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី» ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភានៃបណ្ដាប្រទេសដែលជាសមាជិកសភាតំបន់អាស៊ីទាំង ៤២ប្រទេស គណៈប្រតិភូបណ្ដាប្រទេសជាអ្នកសង្កេតការណ៍ចំនួន ១៦ប្រទេស និងអង្គការដៃគូសភាតំបន់អាស៊ីចំនួន ១០ស្ថាប័នផងដែរ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋសភា៖