(ភ្នំពេញ)៖ ក្នុងពេលស្នាក់នៅរាជធានីភ្នំពេញ ក្រុមកីឡាករអុំទូកមិនសូវរវល់ធ្វើកិច្ចការផ្សេងៗ ឬដើរកម្សាន្តយូរពេកនោះឡើយ ផ្ទុយទៅវិញពួកគាត់ខំប្រឹងសម្រាកយកកម្លាំងរៀងខ្លួន ដើម្បីប្រឹងប្រែងដណ្ដើមជោគជ័យក្នុងការប្រណាំងទូកង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃស្អែកនេះតទៅ។

ជាមួយគ្នានោះ គេក៏ឃើញចុងភៅខិតខំធ្វើម្ហូបទំនុកបម្រុងសម្រាប់ក្រុមកីឡាករអុំទូកយ៉ាងមមាញឹកផងដែរ។ ពួកគាត់បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលរួមប្រណាំងទូកង ក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ។

ក្នុងឱកាសដឹកនាំក្រុមកីឡាករអុំទូកមកចូលរួមប្រណាំងនេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបង្ហាញចំណាប់អារម្មណ៍ថា ការដែលប្រជាពលរដ្ឋមានឱកាសចូលរួមក្នុងពិធីបុណ្យកម្សាន្តនេះ គឺដោយសារប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ ប្រជាពលរដ្ឋមានភាពសម្បូរសប្បាយ។

សូមទស្សនាវីដេអូបទយកការណ៍របស់អង្គភាពព័ត៌មាន Fresh News ដូចខាងក្រោម៖