(ភ្នំពេញ)៖ ព្រះរាជពិធីបុណ្យអុំទូក ជាព្រះរាជបវេណីដ៏យូរលង់ណាស់មកហើយរបស់កម្ពុជា។ នៅឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងទៅផងដែរ ព្រះពិធីបុណ្យអុំទូកនឹងប្រារព្ធយ៉ាងមហោឡារឹកនៅលើដងទន្លេបួនមុខ មុខព្រះបរមរាជវាំង។
ទូក «ង» ដែលចូលរួមប្រណាំងនៅឆ្នាំនេះមានចំនួន ២៩៥ទូក។ ក្នុងនោះមានទូកអុំនារី១, ទូកអុំបុរស ១៦៣ទូក, ទូកចែវនារី ១ទូក ចែវបុរស ៣២ទូក និងទូកខ្នាតអន្តរជាតិនារី២ និងខ្នាតអន្តរជាតិបុរសចំនួន៩៦។ ទូកចូលរួមប្រណាំងនៅឆ្នាំ២០១៨នេះ មានចំនួនច្រើនជាងឆ្នាំមុនៗ។ ទូកទាំងនេះមកពី ១៨រាជធានី-ខេត្ត។
ប្រជាពលរដ្ឋខ្មែរមានការគាំទ្រជាខ្លាំងលើការប្រណាំងទូកនេះ។ ជារៀងរាល់ឆ្នាំនៅតាមជ្រាំងទន្លេមុខព្រះបរមរាជវាំង មានប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនបាននាំគ្នាទៅអង្គុយទស្សនា ដោយមានពលរដ្ឋខ្លះបាននាំកូនចៅទៅទស្សនាផងដែរ។
បើទោះបីប្រជាពលរដ្ឋខ្មែរចូលចិត្តទស្សនាការប្រណាំងទូកយ៉ាងណាក្តី តែមានប្រជាពលរដ្ឋខ្មែរខ្លះក៏មិនទាន់បានយល់ពីនីតិវិធីនៃការផ្គូផ្គង ការប្រណាំង និងការផ្តល់ពិន្ទុដល់ទូកផងដែរ។
ដើម្បីបានជ្រាបច្បាស់ពីនីតិវិធីនេះ សូមស្តាប់ការបញ្ជាក់របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានមេប្រយោគការប្រណាំងទូកក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fresh News៖