(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងឧត្តមសេនីយ៍ទោ ពៅ ហេង ជាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ជំនួសលោកឧត្តមសេនីយ៍ឯក ជា ម៉ន ដែលទទួលមរណភាពកាលពីពេលថ្មីៗនេះ។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២០ ខែវិច្ឆិកានេះ។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតែងតាំងឧត្តមសេនីយ៍ទោ សុក រីនណា ជាមេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៤ផងដែរ៕