(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកានេះ បានស្នើឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់នៅកម្ពុជា ចូលរួមផ្សព្វផ្សាយសារអប់រំអំពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ និងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៨។ នេះយោងតាមលិខិតរបស់លោក ខៀវ កាញារីទ្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២០ ខែវិច្ឆិកានេះ។
ការស្នើរបស់លោក ខៀវ កាញារីទ្ធ ដោយសម្លឹងឃើញថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលប្រពឹត្តទៅនាថ្ងៃទី២១ ដល់ ២៣ ខែធ្នូ ឆ្នាំ២០១៨ នឹងមានប្រជាពលរដ្ឋមកចូលរួមទស្សនាយ៉ាងច្រើនកុះករ ដូច្នេះដើម្បីបញ្ច្រាប និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឲ្យកាន់តែស៊ីជម្រៅ និងបានទូលំទូលាយថែមទៀត ដល់ស្រទាប់មហាជនអំពីមេរោគអេដស៍ និងជំងឺអេដស៍ សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជំរុញឲ្យពិធីករ ពិធីការិនី សិល្បករ សិល្បការិនី ជួយណែនាំបញ្ជ្រាបសារអប់រំ អំពីបញ្ហាមេរោគអេសដ៍ ទៅកាន់សាធារណជនឲ្យបានច្រើន៕
សូមអានសេចក្តីលិខិតរបស់លោក ខៀវ កាញារីទ្ធ ទាំងស្រុង៖