(ភ្នំពេញ)៖ ជំនួបប្រកួតរវាងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះឡាវ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 នៅពហុកីឡដ្ឋានជាតិចាប់ផ្តើមហើយនាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមតម្លៃសំបុត្រចូល ទស្សនាផ្ទាល់ ១២០០០រៀល និងតម្លៃ ៦០០០រៀល។

នេះជាការប្រកួតវគ្គសន្សំពិន្ទុលើកទី៣ សម្រាប់ក្រុមគោព្រៃកម្ពុជា ខណៈឡាវប្រកួតបង្រ្គប់កិច្ចក្នុងពូល A ក្នុងនាមជាក្រុមដែលមិនទាន់រកបានជ័យជម្នះដូចគ្នា សូម្បីតែស្មើនាពេលកន្លងមក។ ប្រវត្តិជួបគ្នាចុងក្រោយ កម្ពុជាបានយកឈ្នះឡាវ ២-១ កាលពីឆ្នាំ២០១៦៕