ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះទី២៨-២៩ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា មានភ្លៀងធ្លាក់ច្រើន ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ, សូមពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន
20-11-2018 17:19
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និងឥទ្ធិពលព្យុះទី២៨ និងទី២៩ ដែលនឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយស្ថានភាពបែបនេះ នឹងធ្វើឲ្យមានឥទ្ធិពលដល់ប្រទេសកម្ពុជា ដោយមានភ្លៀងធ្លាក់ច្រើន ខ្យល់បោកបក់ខ្លាំង និងរលកទឹកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា អាចនឹងមានភ្លៀងធ្លាក់ច្រើនអាចបង្កឲ្យមានជំនន់ទឹកភ្លៀងរយៈពេលខ្លី។
ស្ថានភាពទាំងនេះហើយ ក្រសួង អំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាតថាហេតុ៕