(ភ្នំពេញ)៖ នៅតែមួយថ្ងៃទៀតទេ ពិធីបុណ្យអុំទូកនឹងចូលមកដល់! ឆ្លៀតក្នុងឱកាសនេះដែរ បងប្អូនប្រាកដជាត្រូវការផលិតផលអេឡិចត្រូនិច ដែលល្អទាំងគុណភាព និងតម្លៃ សម្រាប់យកទៅលម្អរគេហដ្ឋាន ហើយបើមានការប្រម៉ូសិនទៀត គឺកាន់តែប្រសើរ។

ដូច្នេះ សូមបងប្អូនអញ្ជើញមកទទួលយកកាដូ ពីកម្មវិធីបន្ថែមជូនដ៏ពិសេស «Samsung ទិញម៉ាសប្បាយ!» ទាំងអស់ណា!

រាល់ការជាវផលិតផលសាមសុងដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូទឹកកក អតិថិជនជាទីស្រលាញ់របស់សាមសុងទាំងអស់ នឹងទទួលបានប្រាក់ត្រលប់មកវិញ ភ្លាមៗ ចាប់ពី 20ដុល្លារ រហូតដល់ 500 ដុល្លារ «20$ to 500$», ផ្តល់ការដំឡើងជូនដោយឥតគិតថ្លៃ និងជើងភ្ជាប់ជញ្ជាំង «Darker stand»!

គួររំលឹកដែលថា ការផ្តល់ជូនពិសេសនេះ គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

សូមបញ្ជាក់ ផលិតផលដែលស្ថិតនៅក្នុងប្រម៉ូសិនពិសេសនេះសុទ្ធតែជាផលិតផលទំនើប ទាន់សម័យ និង កំពុងពេញនិយម ហើយស្ទើរតែទាំងអស់មានបំពាក់ដោយបច្ចេកវិទ្យា Digital Inverter ជួយសន្សំសំចៃថាមពល កាត់បន្ថយសម្លេងរំខាន និងគុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងមានមុខងារសំខាន់ៗជាច្រើនទៀត។

សូមអតិថិជនទាំងអស់ រួសរាន់ឡើង ដើម្បីកុំឲ្យប្រម៉ូសិនដ៏ធំមហិមាប្រចាំឆ្នាំនេះរំលងផុតឲ្យសោះ!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ញើញមកទស្សនាផ្ទាល់នៅតាមហាងទំនើបសាមសុង ដែលជិតលោកអ្នកបំផុត ឬទំនាក់ទំនងទៅកាន់ទូរស័ព្ទ៖ 1800 203 232 ។

សូមបញ្ជាក់ផងដែរ ការផ្ដល់ជូននេះសម្រាប់តែផលិតផលសាមសុងមួយចំនួន ដែលបានកំណត់តែប៉ុណ្ណោះ៕