(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក គោស៊ុ សារឿត អ្នកតំណាងរាស្រ្ត តំណាងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន តំណាងរាស្រ្ត, ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករអុំទូកសុវណ្ណរាជសីបារមីមហានគរ មកពីខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ លោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការដឹកនាំទូក បានស្វាគមន៍ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ដែលបានយកចិត្តទុកដាក់ទំនុក បម្រុងដល់ការស្នាក់នៅ ហូបចុករបស់កីឡាករ និងគណៈកម្មការទូកទាំងអស់។
ក្នុងឱកាសនោះដែរ ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន, លោក គោស៊ុ សារឿត បានផ្តាំសួរសុខទុក្ខដល់បងប្អូនកីឡាករ និងគណៈកម្មការទូកទាំងអស់ ពីសំណាក់ថ្នាក់ដឹកនាំ ពិសេស នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលតែងយកចិត្តទុក្ខដាក់ដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋនៃមហាគ្រួសារអ្នកបន្ទាយមានជ័យយើងទាំងអស់។
ជាមួយគ្នានេះ លោក គោស៊ុ សារឿត បានថ្លែងអំណរគុណដល់ស្មារតីសាមគ្គីភាពជាបងប្អូន ឈរលើទិសដៅតែមួយនាំជ័យជំនះ និងមុខមាត់ជូនខេត្តរបស់យើង ហើយស្មារតីសាមគ្គីភាពនេះហើយ ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនសម្រាប់មូលដ្ឋានយើង និងបានផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមរក្សាសុខភាពអនាម័យ ចៀសឲ្យផុតពីបញ្ហាផ្សេងៗក្នុងនោះមានបញ្ហាគ្រឿងញៀន និងការឆ្លងមេរោគអេដស៍ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ គណៈកម្មការទូកង សុវណ្ណរាជសីបារមីមហានគរ សូមថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ សប្បរសជនដែលបានជួយឧបត្ថម្ភជាថវិកា និងសម្ភារ ដូចមានរាយនាមខាងក្រោម៖
*ទី១៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន៖ ទឹកសុទ្ធ៣០កេស, ទឹកក្រូច១០កេស, បាកាស១០កេស និងថវិកា២០លាន៤០០ពាន់រៀល
*ទី២៖ លោក គោស៊ុ សារឿត ជូនថវិកា២លានរៀល
*ទី៣៖ សមាជិកព្រឹទ្ធសភារដ្ឋសភា ជូនថវិកា៣០០ដុល្លារ
*ទី៤៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ជូនថវិកា២៧លានរៀល ខោ-អាវ-មួក ១៣០កំប្លេរ
*ទី៥៖ ព្រះតេជគណ ជុំ សុផាត គង់នៅវត្តទួលប្រាសាទស្វាយ ខោ-អាវ-មួក ១០០កំប្លេរ អង្ក២០០គីឡូក្រាម៕