(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីណែនាំ ស្ដីពី វិធានការការពារ និងរក្សាទឹកទុក សម្រាប់ការងារបង្កបង្កើនផលស្រូវ នាចុងរដូវវស្សា និងរដូវប្រាំង ព្រមទាំងទប់ស្កាត់ការបាត់បង់បរិមាណ និងគុណភាពស្រូវរដូវវស្សាឆ្នាំ២០១៨ ក្នុងពេល និងក្រោយពេលប្រមូលផល។ នេះបើតាមសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ។
ក្នុងសេចក្ដីណែនាំ បានបញ្ជាក់ផងដែរថា គ្រប់អង្គភាពក្រោមឱវាទក្រសួងកសិកម្ម និងមន្ទីរកសិកម្ម រាជធានី-ខេត្ត ត្រូវសហការឲ្យបានល្អ ជាមួយរដ្ឋបាលរាជធានី-ខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងកសិករម្ចាស់ម៉ាស៊ីន កិនស្រូវ និងអ្នកទិញលក់ស្រូវអង្ករ ចាត់វិធានការជាបន្ទាន់តាមខ្លឹមសារណែនាំសំដៅធានាបាននូវសន្ដិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការបង្កើនសន្ទុះ នៃការនាំចេញអង្ករ និងការពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងកសិកម្ម ដែលមានខ្លឹមសារទាំងស្រុង៖