​(ភ្នំពេញ)៖ បុរសម្នាក់ មានអាជីពជាជាងអគ្គិសនីឯកជន បម្រើការងារនៅក្នុងអាផាតមិនមួយកន្លែង បច្ចុប្បន្នកំពុងស្នាក់នៅបណ្តោះអាសន្ននៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់៧០លានរៀល ។

ថ្លែងប្រាប់ក្រុមការងារ និងអ្នកសារព័ត៌មានដែលចុះប្រគល់រង្វាន់ដល់កន្លែងស្នាក់ផ្ទាល់តែម្ដងនោះ បុរសដែលមានសំណាងខាងលើនេះបានប្រាប់ឱ្យដឹងថា លោកមានឈ្មោះ មុំ សាវឿន អាយុ៤៧ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ប៉ុន្តែដោយសារកត្តាជីវភាព លោក រួមជាមួយនឹងភរិយា បានសម្រេចមករស់នៅក្រុងភ្នំពេញ ដោយបម្រើការងារជាជាងអគ្គិសនីឯកជន ។

លុះកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីត្រឡប់មកពីបម្រើការងារវិញ អស់កម្លាំង លោកបានយកភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុង ដែលភរិយារបស់លោកជាអ្នកលក់ស្រាប់មកទទួលទាន។

លុះពេលគាស់ទទួលទាន ក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះលោកពិតជារីករាយ និងរំភើបជាខ្លាំង ហើយបានប្រាប់ភរិយាឱ្យជួយពិនិត្យមើល លុះព្រឹកឡើងក៏ទូរស័ព្ទប្រាប់ដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងក្រវិលកំប៉ុងស្រាប់ ។

លោក បានបញ្ជាក់ថា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់៧០លានរៀលនេះ លោកនឹងយកមួយចំនួនទៅទិញដីសង់ផ្ទះ ព្រោះសព្វថ្ងៃនេះរស់នៅផ្ទះរបស់ថៅកែតែប៉ុណ្ណោះ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតមុខរបរ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាមួយគ្នានេះ ផងដែរ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន ហើយក៏សូមអំពាវនាវដល់មហាជនទូទៅ សូមបន្តគាំទ្រភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ទាំង ដើម្បីមានឱកាសទទួលសំណាងដូចជារូបលោក ។

សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់រហូតដល់ ៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន50 រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន50រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។

អ្នកទទួលទាន អាចមានសំណាងបានឈ្នះរង្វាន់ធំ៧០លានរៀល, អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕