(ភ្នំពេញ)៖ ក្រុមហ៊ុនវេរលុយទ្រូម៉ាន់នី សហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានផ្ដល់រង្វាន់ជាច្រើនដល់អតិថិជន ដែលឈ្នះរង្វាន់ពីកម្មវិធីបង់ប្រាក់តាមកម្មវីធីទ្រូម៉ាន់នី។
ការផ្ដល់រង្វាន់ច្រើនសន្ធឹកសន្ធាប់នេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនទ្រូម៉ាន់នី បានចុះហត្ថលេខាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC រៀបចំកម្មវីធីមួយគឺការចាប់ឆ្នោតផ្សេងសំណាង ដល់អតិថិជនដែលបង់ថ្លៃ ឬសេវាកម្មនានារបស់ LOLC តាមរយៈកម្មវិធីទ្រូម៉ាន់នី។
រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទូរស័ព្ទ OppoF7, ទូរទូស្សន៍២១អ៊ីង, កង្ហារ, ឆ្នាំងដាំបាយអគ្គិសនីយ, ចាន់ស្រាក់ព្រមទាំងរង្វាន់ជាច្រើនទៀត។
លោក គង់ មាន អគ្គនាយកក្រុមហ៊ុនទ្រូម៉ាន់នី បានសំដែងអារម្មណ៍សប្បាយរីករាយ ដែលបានឃើញអតិថិជនជាច្រើន ជឿជាក់លើសេវាកម្មរបស់ទ្រូម៉ាន់នី។ ក្នុងនោះលោកបានប្ដេជ្ញា សហការគ្មានជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ដើម្បីបម្រើអតិថិជនឲ្យកាន់តែល្អប្រសើរឡើង និងធ្វើកម្មវិធីផ្ដល់រង្វាន់ដល់ច្រើនសន្ធឹកសន្ធាប់បន្ដបន្ទាប់ទៀត។
អតិថិជនឈ្នះរង្វាន់ពី កម្មវីធីបង់ប្រាក់ទ្រូម៉ាន់នីនេះ បានសំដែងក្ដីរីករាយដែលបានឈ្នះរង្វាន់ពីក្រុមហ៊ុន។ អតិថជនរូបនោះបញ្ជាក់ថា ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី មិនត្រឹមតែចំណាយតិច, ចំណេញពេលវេលា, សុវត្ថិភាពនោះទេ ប៉ុន្ដែថែមទាំងទទួលបានរង្វាន់ជាច្រើនទៀតផង។
សូមបញ្ជាក់ថា បន្ទាប់ពីមានការរីកចម្រើនលើទីផ្សារកម្ពុជា ក្រុមហ៊ុនទ្រូម៉ាន់នីបានសហការជាមួយដៃគូរជាច្រើន ដើម្បីរៀបចំកម្មវិធីផ្សេងៗដូចជា៖ ការបញ្ចុះតម្លៃលើចំណីអាហារ, សំបុត្រកុន, ផ្ដល់ការចាប់រង្វាន់ ព្រមទាំងផ្ដល់រង្វាន់នានាថែមទៀតផង៕