(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អនុញ្ញាតឲ្យលោក វីលៀម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបជំរាបលានៅវិមានសន្តិភាព។
នៅព្រឹកថ្ងៃដដែលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក អ៉ឹមផាយ គីនដាវង្ស (Amphay Kindavong) ចូលជួបសម្តែងការគួរសមផងដែរ៕