ទស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ Fresh News តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ
(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
១៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនអនុញ្ញាតឲ្យកងទ័ពបរទេសណា បោះមូលដ្ឋានយោធានៅលើទឹកដីកម្ពុជាឡើយ (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូក (ចុចអាន)
៣៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សាលាកុមារពិការគថ្លង់ នឹងផ្ទេរឲ្យក្រសួងអប់រំគ្រប់គ្រងនៅឆ្នាំ២០១៩ ប៉ុន្តែសម្ដេចនៅបន្តឧបត្ថម្ភដដែល (ចុចអាន)
៤៖ សហរដ្ឋអាមេរិកស្វាគមន៍ចំពោះសាលក្រមកាត់ទោស ខៀវ សំផន និងនួន ជា ជាប់ពន្ធនាគារ១ជីវិត (ចុចអាន)
៥៖ ក្រសួងធនធានទឹក៖ ឥទ្ធិពលព្យុះទី២៧ ធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់បក់បោកខ្លាំង ហើយតំបន់សមុទ្រមានរលកខ្ពស់ៗ (ចុចអាន)
៦៖ គ.ជ.ប កំណត់យកកាលបរិច្ឆេទបោះឆ្នោតលើកទី៣ ជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខ (ចុចអាន)
៧៖ អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបារំាង ចង់បង្កើតកងទ័ពអឺរ៉ុប? (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ APEC ជួបភាពបរាជ័យជាប្រវត្តិសាស្ត្រ ដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ព្រោះតែជម្លោះនៃមហាយក្សសេដ្ឋកិច្ចទាំងពីរ (ចុចអាន)
២៖ សហរដ្ឋអាមេរិកចំណាយប្រាក់៦សែនកោដិដុល្លារទៅលើសង្គ្រាម ដែលបានសម្លាប់មនុស្សកន្លះលាននាក់ចាប់តាំងពីព្រឹត្តិការណ៍ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ (ចុចអាន)
៣៖ ទីក្រុងម៉ូស្គូបញ្ជាក់៖ គ្មានឡើយការប្រគល់ប្រជុំកោះជម្លោះ ឲ្យទៅប្រទេសជប៉ុនដោយស្វ័យប្រវត្តិនោះ! (ចុចអាន)
៤៖ រដ្ឋអាជ្ញាតួកគីបើកការស៊ើបអង្កេតលើក្មេងស្រីអាយុទើប៤ឆ្នាំម្នាក់ ពាក់ព័ន្ធករណីធ្វើរដ្ឋប្រហារបរាជ័យ (ចុចអាន)
៥៖ អឺរ៉ុបស្នើឲ្យអង់គ្លេសពិចារណាពន្យារពេល០២ឆ្នាំទៀត ខណៈអង់គ្លេសត្រៀមចាកចេញពីសហភាពនេះ ជាផ្លូវការនៅខែមីនា ឆ្នាំ២០១៩ (ចុចអាន)
៦៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង អំពាវនាវឲ្យពង្រឹងកិច្ចសន្ទនារវាងប៉េកាំង និងម៉ានីល ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង (ចុចអាន)
៧៖ មន្ត្រីជំនាញតួកគី៖ សពអ្នកកាសែត Khashoggi ត្រូវកាត់ជាកង់ៗរួចប្រើទឹកអាស៊ីដរំលាយ ដើម្បីដាក់ចូលវ៉ាល្លី ហើយយកចេញពីប្រទេសតួកគីតែម្តង (ចុចអាន)
៨៖ លោក ដូណាល់ ត្រាំ ទទួលខ្សែអាត់សំឡេងនៃការសម្លាប់អ្នកកាសែត Khashoggi ហើយ ប៉ុន្តែលោកមិនស្តាប់វាដោយផ្ទាល់ឡើយ (ចុចអាន)