គណៈកម្មាធិការកំណែទម្រង់ច្បាប់ នឹងធ្វើបឋកថាអំពី «សិទ្ធិទទួលបានយុត្តិធម៌ និងកម្មវិធីជំនួផ្នែកច្បាប់នៅកម្ពុជា» នាថ្ងៃទី៣០ វិច្ឆិកា
19-11-2018 19:44
(ភ្នំពេញ)៖ លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងរៀបចំបាឋកថា នៅក្រសួងយុត្តធម៌ស្តីពី «សិទ្ធិទទួលបានយុត្តិធម៌ និងកម្មវិធីជំនួផ្នែកច្បាប់នៅកម្ពុជា» ក្នុងគោលដៅផ្សព្វផ្សាយឲ្យមានការយល់ដឹង ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ទិសដៅចក្ខុវិស័យនៃការកែទម្រង់ ក៏ដូចជាសមិទ្ធផលសម្រេចបាន របស់ក្រសួងយុត្តធម៌។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា បទបាឋកថានេះ នឹងផ្តល់ដោយ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩៖៣០នាទីព្រឹក៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការកំណែទម្រង់ច្បាប់៖