Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​ព្រឹកស្អែក​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលចប់អាណត្តិការងារ នឹងចូលជំរាបលាសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព

19-11-2018 19:08

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ នឹងអនុញ្ញាតឲ្យលោក វីលៀម ហ៊ីដ (William Heidt) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលចប់អាណត្តិការងារ ចូលជួបជំរាបលានៅវិមានសន្តិភាព។

នៅព្រឹកថ្ងៃស្អែកដដែលនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអនុញ្ញាតឲ្យ​ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក អ៉ឹមផាយ គីនដាវង្ស (Amphay Kindavong) ចូលជួបសម្តែងការគួរសមផងដែរ។

បើតាមការគ្រោងទុកជំនួបទាំងពីរដាច់ដោយឡែកពីគ្នានេះ នឹង​ចាប់ផ្តើមពីម៉ោង ៩៖០០ព្រឹកជាបន្តបន្ទាប់ ហើយលទ្ធផលនៃជំនួបយ៉ាងណានោះ Fresh News នឹងផ្សាយជូនជ្រាបនៅក្រោយជំនួប៕