(ភ្នំពេញ)៖ សាកលវិទ្យាអន្តរជាតិ ដែលជាសាកលវិទ្យាល័យមួយបណ្តុះបណ្តាលលើមុខវិជ្ជាពេទ្យនៅកម្ពុជាដែរនោះ បានប្រកាសថាខ្លួននឹងបន្តទទួលពាក្យពាក្យប្រឡងចូលរៀនមុខវិជ្ជាពេទ្យរហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងសេចក្តីជូនដំណឹងនេះសាកលវិទ្យាល័យបានអំពាវនាវដល់អ្នកដែលចង់រៀនមុខវិជ្ជាពេទ្យ ហើយមិនទាន់បានដាក់ពាក្យប្រឡងសូមរុះរាន់ទៅដាក់ពាក្យឲ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។
មុខវិជ្ជាដែលសាកលវិទ្យាល័យប្រឡងជ្រើសរើសសិស្សដើម្បីបណ្តុះបណ្តាលនោះរួមមាន៖ បរិញ្ញាបត្ររងឆ្មប, បរិញ្ញាបត្ររងបច្ចេកទេសមន្ទីរពិសោធន៍, បរិញ្ញាបត្ររងបច្ចេកទេសវិទ្យាសាស្ត្រ, បិរញ្ញាបត្ររងគិលានុបដ្ឋាន, បរិញ្ញាបត្ររងទន្តគិលានុបដ្ឋាក។
សិស្សដែលមានបំណងប្រាថ្នាក្លាយជាគ្រូពេទ្យលើជំនាញខាងលើសូមទាក់ទងទ័រស័ព្ទលេខ៖ ០៩៨ ៥១៧ ៧១៦/ ០១៦ ៨៥៧ ៦៦៦/ ០៨៧ ៤៥៩ ៧៩៧៕