(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៥៦៥គ្រឿង រកឃើញល្មើសច្បាប់៧៦៩គ្រឿង(ម៉ូតូ៦០%) អប់រំ៤១៥គ្រឿង និងផាកពិន័យ៣០៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,០២១គ្រឿង, អប់រំ១៨៤គ្រឿង និងផាកពិន័យ២៦៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៦,៣១០គ្រឿង រកឃើញយានយន្តល្មើស១៨,២៧៤គ្រឿង (ម៉ូតូ២៥%) ក្នុងនោះអប់រំ៤,៥៤២គ្រឿង និងផាកពិន័យ១៣,៦៨៤គ្រឿង៕