(ភ្នំពេញ)៖ លោកឧកញ្ញ៉ា ស្រី ចាន់ថន ប្រធានក្រុមហ៊ុន ជេតហ៍គ្រុប បានចុះអនុសារណៈចងសម្ព័ន្ធមេត្រីភាពជាមួយ សម្ព័ន្ធមិត្តរដ្ឋកាលីហ្វ័រនីញ៉ា និងកម្ពុជា (California Cambodia Sister State) ដើម្បីពាណិជ្ជកម្មសិទ្ធនាំចូលរថយន្តផ្ដាច់មុខ ជាពិសេសពង្រឹងលើវិសយ័អប់រំ នឹងមនុស្សធម៍ ស្របតាមការអភិវឌ្ឍន៍រីកចំរើននៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលបច្ចុប្បន្ន នឹងដើម្បីឆ្លើយតបទៅ នឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ការចុះអនុសារណ:នេះផងដែរ ក៏មានការចូលរួមក្រោមអធិបតីភាពលោកស្រី ហ៊ុន ស៊ីណាត, លោកស្រីឧកញ៉ា ថាវី អ៉ឹង រួមទាំងគណៈប្រតិភូរួមមាន លោកចៅហ្វាយក្រុងឡុងប៉ិច, អធិការនគរបាល ក្រុង Los Angeles, ចៅក្រមតុលាការក្រុងឡងប៉ិច, ប្រធានក្រុមហ៊ុនអចលនទ្រព្យក្រុងឡុងប៉ិច និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកផងដែរ៕