Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រាបៀរ GANZBERG រៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី នៅមុខផ្សាររាត្រី Palm Container ខេត្តសៀមរាប រយៈពេល៣ថ្ងៃ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក (Video inside)

19-11-2018 15:21

(សៀមរាប)៖ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលនៅខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យអុំទូក រយៈពេល២ថ្ងៃ ដោយមានទាំងការប្រណាំងទូក «ង» បណ្តែតប្រទីបតាំងពិពណ៌ ក៏ដូចជាមានការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។

លើសពីនេះទៀតនោះ ក្រុមហ៊ុនស្រាបៀរ GANZBERG ក៏បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំសម្បើម នៅមុខផ្សាររាត្រី Palm Container ខេត្តសៀមរាប ដោយមានតារាចម្រៀងល្បីៗ ចូលរួមយ៉ាងច្រើនកុះករ រយៈពេល៣ថ្ងៃជាប់ៗគ្នា៕