(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ស្អែកនេះ នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់អំពីប្រតិបត្តិការបង្ក្រាបឱសថក្លែងក្លាយ បានប្រមាណ៤០តោន។
សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាប និងបានដកហូតជាបណ្ដោះអាសន្ននូវផលិតផលឱសថចំនួន៧៥០០កេស មានទម្ងន់ប្រហែល៤០តោន បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសព័ត៌មាន ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖