(ភ្នំពេញ)៖ ភាពល្អឥតខ្ចោះនៃទូរទស្សន៍ស៊េរីថ្មី បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Sony គឺទូរទស្សន៍ «BRAVIA OLED» ប្រភេទថ្មី A9F គុណភាពខ្ពស់ រូបភាពកញ្ចក់ភ្លឺថ្លា ច្បាស់ត្រជាក់ភ្នែក សម្លេងចេញមកពីអេក្រង់ទូរទស្សន៍តែម្តង មានវត្តមានលើទីផ្សារកម្ពុជាហើយ ។
លោក ចាន់ អ៊ីន ប្រធានទីផ្សារនៃក្រុមហ៊ុន Sony បានថ្លែងថា ក្រុមហ៊ុន Sony ជាក្រុមហ៊ុនជំនាញ ក្នុងការផលិតទូរទស្សន៍ដ៏ល្អបំផុត ហើយឆ្នាំនេះ ក្រុមហ៊ុន Sony បានដាក់សម្ពោធនូវ Flagship Model គឺទូរទស្សន៍ BRAVIA OLED ប្រភេទថ្មី A9F ដែលជាទូរទស្សន៍ទំនើបបំផុតរបស់ Sony ដោយមានបំពាក់ទៅដោយ បច្ចេកវិទ្យាថ្មី Pixel Conteast Booter អមជាមួយនឹងគុណភាពរូបភាពល្អបំផុត ដែលមានភ្ជាប់មកជាមួយ X1 Ultimate Picture Processorថែមទៀតផង។
លោកបន្ដថា ទូរទស្សន៍ស៊េរីថ្មី បច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន Sony «BRAVIA OLED» គឺមាននូវសម្លេងរបស់A9F ក៏បានបំពាក់ទៅដោយ Acoustic Surface Audio+ ដែលមានទីតាំងសម្លេង គឺចេញមកពីអេក្រង់ទូរទស្សន៍តែម្តង ដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ដូចកំពុងតែទស្សនាខ្សែភាពយន្ត នៅក្នុងរោងភាពយន្តដូច្នេះដែរ។
លក្ខណៈពិសេសថ្មីរបស់ A9F គឺ Pixel Contrast Booster គឺជាអ្នកបញ្ជា និងគ្រប់គ្រងទៅលើ Pixel មួយៗឲ្យកាន់តែមានប្រសិទ្ធិភាព និងអនុញ្ញាតិឲ្យវាប្រើប្រាស់ Screen OLED ដ៏មានសក្តានុពលខ្ពស់ នៅគ្រប់កន្លែងដែលមានពន្លឺភ្លឺខ្លាំងថ្លាច្បាស់ល្អ។
លើសពីនោះ ក្រៅពីរូបភាពច្បាស់ខ្លាំងកម្រិត 4Kហើយ Sony A9F ក៏មានចំណុចពិសេសទាក់ទាញទៅលើប្រព័ន្ធសម្លេង Acoustic Surface Audio + ផងដែរ, ទូរទស្សន៍ប្រភេទ A9F នេះមានប្រព័ន្ធសម្លេង 3.2 Chanel បើប្រៀបជាមួយនឹង A1E និងA8F គឺមានត្រឹមតែ 2.1 Chanel តែប៉ុណ្ណោះ ដូចនេះមានន័យថា វាមាន 3Actuators នៅខាងមុខ(គឺឆ្វេង កណ្តាល និងស្តាំ) រីឯ Subwoofers 2 គឺមាន(ឆ្វេងនិងស្តាំ)។ រីឯ Actuators និងSubwoofers គឺ A9F ក៏បានតម្លើងវ៉ាត់សម្លេងរហូតដល់ទៅ ៩៨W បើប្រៀបធៀបទៅនឹង A1E និង A8F មានតែ ៥០W ប៉ុណ្ណោះ។
ជាងនេះទៅទៀត Acoustic Surface Audio + 3.2 Chanel បានធ្វើឲ្យសម្លេង Surround Sound ឮកាន់តែខ្លាំង ដោយមានការបន្ថែម Actuators ហើយនិង Woofers ជាមួយនឹងការតម្លើងវ៉ាត់ (W) ដែលធ្វើឲ្យអ្នកទស្សនា ទទួលបាននូវបទពិសោធន៍ថ្មីនៃសម្លេងដ៏កាន់តែអស្ចារ្យ ។
សូមជម្រាបថា នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Sony ក៏បានបង្ហាញនូវ Processor ថ្មីគឺ X1 Ultimate Picture Processor ដែលមានសមត្ថភាពខ្លាំងជាង X1 Extreme រហូតដល់ទៅ២ដងឯណោះ ពោលគឺប្រភេទ X1 Ultimate Picture Processor នេះគឺមានសមត្ថភាព ធ្វើឲ្យប្រសើរឡើងនូវ Object Based HDR Remaster ដែលអាចចាប់យករូបភាពរាប់រយផ្សេងៗគ្នា នៅលើអេក្រង់ ហើយវាមានភាពឆ្លាតវៃ ក្នុងការជួយបង្កើនភាពលម្អិតរបស់រូបភាព និងពណ៌ ដែលលោកអ្នកទស្សនា គឺអាចមើលឃើញកាន់តែភ្លឺច្បាស់ និងមានភាពរស់រវើកដូចពិតៗតែម្ដង ៕