(ភ្នំពេញ)៖ ម្ចាស់រថយន្ត FORD ដែលជាអតិថិជនរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយ ជាមួយដំណើរកម្សាន្ត ADVENTURE ឆ្លងដែនដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ នៅដើមខែធ្នូខាងមុខនេះ ជាមួយនឹងក្បួនដង្ហែរថយន្ត Ford ចំនួនជាង១០០គ្រឿង។
ក្នុងដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី១២នេះ មានរយៈពេល៤ថ្ងៃ៣យប់ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ ដោយមានអ្នកដំណើរប្រមាណ៥០០នាក់ ដែលអ្នកចូលរួម នឹងរីករាយជាមួយ ទេសភាពព្រៃភ្នំ នៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរុំដ៏អស្ចារ្យ នៅលើវាលស្មៅយ៉ាងស្រស់ត្រកាលនៃខេត្តត្រាត ប្រទេសថៃ។
លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសដើរទិញទំនិញជាច្រើនសំបូរបែប ក្នុងតម្លៃសមរម្យក្នុងផ្សារទំនើប នៅខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ ថែមទៀតផង។ ដំណើរកម្សាន្តនេះ បានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះរួមមាន៖
* ឆ្នាំ២០០៧ ទៅកាន់ខេត្តមណ្ឌលគិរី
* ឆ្នាំ២០០៨ ទៅកាន់ខេត្តរតនគិរី
* ឆ្នាំ២០០៩ ទៅកាន់ខេត្តប៉ៃលិន
* ឆ្នាំ២០១០ និងឆ្នាំ២០១១ ទៅកាន់ទឹកដីខេត្តចម្ប៉ាសាក់ ប្រទេសឡាវ
* ឆ្នាំ២០១២ ទៅកាន់ខេត្តមណ្ឌលគិរី
* ឆ្នាំ២០១៣ ទៅកាន់ទឹកដីប្រទេសឡាវ
* ឆ្នាំ២០១៤ ទៅកាន់ខេត្តត្រាត ប្រទេសថៃ
* ឆ្នាំ២០១៥ ទៅកាន់ខេត្តច័ន្ទបុរី ប្រទេសថៃ
* ឆ្នាំ២០១៦ ទៅកាន់ខេត្តបុរីរាម និងឆ្នាំ២០១៧ ទៅកាន់ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដោយមានចំនួនអ្នកចូលរួមកើនឡើងជាបន្តបន្ទាប់។
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាល់បណ្តាក្រុមហ៊ុនឧបត្ថម្ភទាំងអស់ ដែលបានជួយគាំទ្រ ដល់ដំណើរការនៃកម្មវិធីដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៨នេះ។ លោករំពឹងថា ដំណើរកម្សាន្តឆ្នាំនេះ នឹងកាន់តែធ្វើឲ្យអ្នកចូលរួមរីករាយ កាន់តែខ្លាំងជាងឆ្នាំមុនៗថែមទៀត។
លោក ងន សាំង បានលើកឡើងថា «ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០១៨នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ដោយសារក្បួនរថយន្ត FORD ជាង១០០គ្រឿង ធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តកោះកុង ហើយឆ្ពោះទៅ ទឹកដីខេត្តត្រាត និងខេត្តច័ន្ទបុរី ប្រទេសថៃ ដែលធ្វើឲ្យអតិថជន FORD ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍ នៅលើទឹកដីប្រទេសកម្ពុជាយើង និងប្រទេសថៃផងដែរ»។
លោក Bernardo ESEO, Vice President Corporate Affairs នៃក្រុមហ៊ុន TOTAL Cambodge បានថ្លែងថា នេះគឺជាលើកទី១១ហើយ សម្រាប់ក្រុមហ៊ុន Total Cambodge ដែលជាអ្នកឧបត្ថម្ភធំ នៅក្នុងព្រឹត្តិការណ៍នេះ។ យើងគឺជាអ្នកឧបត្ថម្ភធំ នៃព្រឹត្តិការណ៍នេះ ដោយផ្តល់នូវប្រេងឥន្ធនៈ ដើម្បីផ្គត់ផ្គង់ការធ្វើដំណើរ។
លោកបន្ដថា លើសពីនេះទៅទៀត ឥឡូវនេះយើងកំពុងពង្រីកការគាំទ្ររបស់យើង ដោយបញ្ចូលយុទ្ធនាការ CSR ស្តីពីការបើកបរប្រកបដោយសុវត្ថិភាព។ យើងនឹងបញ្ជូនតំណាងរបស់ក្រុមហ៊ុន Total Cambodge ដើម្បីផ្តល់ព័ត៌មាន ស្តីពីយុទ្ធនាការបើកបរដោយសុវត្ថិភាព ក្នុងអំឡុងសន្និសីទកាសែតក្នុងថ្ងៃនេះ ដល់អ្នកចូលរួមក្នុងដំណើរកម្សាន្ត Ford Adventure។
លោកថា «យើងក៏មានកម្មវិធីឆ្លើយសំនួរយករង្វាន់ ដែលទាក់ទងទៅនឹងច្បាប់ចរាចរណ៍ និងការបើកបរដោយសុវត្ថិភាព ក្នុងកំឡុងពេលធ្វើសកម្មភាពបោះជំរុំផងដែរ។ ក្រុមហ៊ុន បាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយ ក្រុមហ៊ុន RMA Cambodia អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការឧបត្ថម្ភនេះ ផ្តល់ឱកាសដើម្បីបង្ហាញ អំពីសមត្ថភាព និងគុណភាពខ្ពស់នៃប្រេងឥន្ធនៈ Excellium 95 ដែលអាចសម្អាតម៉ាស៊ីនបានដល់ ៩៣%»។
លោក Ong Kee Kong, Commercial Director នៃក្រុមហ៊ុន Cambrew and Angkor Beverage Co., Ltd បានថ្លែងថា ក្រុមហ៊ុន Cambrew and Angkor Beverage ដែលជាដៃគូដ៏រឹងមាំរបស់ក្រុមហ៊ុន RMA មានមោទនភាព ដែលបានក្លាយជាអ្នកឧបត្ថម្ភភេសជ្ជៈ សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។
លោកបន្ដថា «ក្រៅពីការបង្កើតទំនាក់ទំនងល្អរវាងអតិថិជន Ford ខ្ញុំមានសេចក្តីរីករាយ ដែលព្រឹត្តិការណ៍នេះ ក៏មានរៀបចំកម្មវិធីបរិច្ចាគដល់ប្រជាជនក្រីក្រ ដែលកំពុងរស់នៅក្នុងតំបន់ទាំងនេះផងដែរ។ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់ នឹងមានភាពស្រស់ថ្លាកំឡុងពេលធ្វើដំណើរជាមួយ នឹងភេសជ្ជៈចំរុះរបស់យើង»។
ក្រុមហ៊ុន Cambrew and Angkor Beverage ជាអ្នកគាំទ្រដ៏មុតមាំមួយនៃយុទ្ធនាការ «ស្រវឹងកុំបើកបរ» ហើយខ្ញុំក៏ចង់ផ្ដែផ្ដាំ ទៅអ្នកដំណើរក្នុងក្បួនរថយន្ត Ford Adventure ទាំងអស់កុំឲ្យប្រើប្រាស់គ្រឿងស្រវឹង នៅពេលបើកបរ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក Ong Kee Kong។
លើសពីនេះទៅទៀត លោក ងន សាំង ក៏បានបន្ថែមទៀតថា ដំណើរកំសាន្ត FORD Adventure មិនត្រឹមតែជាការកំសាន្តសប្បាយប៉ុណ្ណោះទេ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺការទំនាក់ទំនងគ្នាល្អ ការជួយគ្នាទៅវិញទៅមក របស់អតិជន FORD និងបុគ្គលិករបស់់ក្រុមហ៊ុន RMA Cambodia៕