(ភ្នំពេញ)៖ Galaxy A9 ស៊េរី 2018 អនុភាពដ៏អស្ចារ្យនៃស្មាតហ្វូនកំពូលកាមេរ៉ាទាំង៤ បានបង្ហាញខ្លួនក្នុងប្រទេសសកម្ពុជាហើយ នៅថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៨នេះ ។

ការរចនាឡើងកប់! ទាំងស្អាត ទាំងស្លីម មើលទៅកាលីប ទាន់សម័យ ស័ក្កិសមជាមួយអ្នកប្រើប្រាស់សម័យថ្មី ជាពិសេសសម្រាប់អ្នកដែលចូលចិត្តថតរូប ព្រោះថាសមត្ថភាពរបស់វាប្រៀបបាននឹងកាមេរ៉ាដ៏ឆ្នើមមួយ។

និយាយទៅ ឃើញហើយដឹងតែចង់បានតែម្តង ជាមួយជម្រើសពណ៌ដ៏ស្រស់ស្អាត និងពេញនិយមបំផុតគឺ ពណ៌ខៀវ ពណ៌ផ្កាឈូក និង ពណ៌ខ្មៅ។ សម្រាប់តម្លៃវិញ ត្រឹមតែ 559ដុល្លារតែប៉ុណ្ណោះ, ចឹងកុំបង្អង់យូរទៀត រួសរាន់ឡើង មកធ្វើជាម្ចាស់របស់ស្មាតហ្វូនកំពូលកាមេរ៉ាមុនដំបូងគេបង្អស់។

លោក Seungho Choi អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្នុងឆ្នាំ២០១៨នេះ ក្រុមហ៊ុនសាមសុង ទទួលបានជោគជ័យផ្ទួនៗ ព្រោះតែសាមសុង តែងតែស្វែងរកបច្ចេកវិទ្យាដែលថ្មី ហើយប្លែក ចម្លែកអារម្មណ៍ ជូនដល់អតិថិជនរបស់ខ្លួនជានិច្ច។ ជាក់ស្តែង ដូចជា Galaxy A9 ស៊េរី 2018 នេះចឹង យើងចាត់ទុកជាបងធំនៃត្រកូល Galaxy A ដោយសារតែ បទពិសោធន៍ថ្មីលើកំណែប្រែកាមេរ៉ា អមមកជាមួយសមត្ថភាពដ៏វិសេសវិសាល។ ដូច្នេះ សូមអតិថិជន របស់សាមសុងទាំងអស់ អញ្ញើញមកទទួលយកបទពិសោធន៍ថ្មីស្រឡាងមួយនេះ ឲ្យបានគ្រប់ៗគ្នា”។

ខាងក្រោមជាសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ាទាំង ៤គ្រាប់ និងលក្ខណៈសម្បត្តិរបស់ Galaxy A9៖

១៖ ចំនុចពិសេសរបស់ Galaxy A9 បានបំពាក់កាមេរ៉ាក្រោយ4គ្រាប់។ ដោយគ្រាប់ទីមួយខាងលើគេ ជាប្រភេទ Ultra-Wide Angle Len មានទំហំ 8.0MP មាន aperture f/2.4 មានសមត្ថភាព ក្នុងការផលិតផ្ទៃរូបភាព បានទូលាយក្នុងទំហំមុំ 120ដឺក្រេ, គ្រាប់ទីពីរជាប្រភេទ Telephoto Len មានទំហំ 10MP មាន aperture f/2.4 ជាលែនពង្រីក ដែលមានសមត្ថភាពពង្រីកប្លង់រូបភាពបានពីរដង (2x optical zoom), គ្រាប់ទីបីជាលែនគោល (Main Camera Len) មានទំហំ 24MP មាន aperture f/1.7 មានសមត្ថភាពធ្វើឲ្យផ្ទៃរូបភាពមានភាពភ្លឺច្បាស់ បែបធម្មជាតិដូចអ្វីដែលយើងបានឃើញ មានសមត្ថភាពស្រូបពន្លឺបានខ្លាំងផងដែរ។

ដើម្បីផ្តល់ឲ្យការថតរូបនៅទីតាំងខ្សោយពន្លឺបានច្បាស់ និងមានស្នាមអ៊ុចៗ តិចតួចបំផុត ជាមួយបច្ចេកវិទ្យា pixel re-mosaic algorithm។ សម្រាប់គ្រាប់ទីបួន គឺជាលែនជំនួយប្រភេទ Depth Sensor មានទំហំ 5.0MP មាន aperture f/2.2 ដោយវាធ្វើការជាមួយកាមេរ៉ា គោលក្នុងការផលិតសាច់រូបភាពឲ្យកាន់តែមានភាពច្បាស់ បន្ថែមកម្រិតពណ៌ និងកម្រិតពន្លឺឲ្យបានច្បាស់ដិតល្អ ហើយជាពិសេសមានតួរនាទីសំខាន់ជាមួយនឹងមុខងារ(Live Focus) និង Bokeh Effect ដែលធ្វើឲ្យរូបភាព ដែលផ្តិតចេញមក ពិតជាមានភាពទាក់ទាញខ្លាំងបំផុត។

មិនត្រឹមតែប៉ុណ្ណោះ កាមេរ៉ាទាំងបួនគ្រាប់របស់ Galaxy A9 (2018) មានសមត្ថភាពក្នុងការផលិតសាច់វីដេអូបាន ដល់កម្រិត FHD (1080x2220) ព្រមទាំងមានកាមេរ៉ាខាងមុខ សម្រាប់ថតសែលហ្វីទំហំធំដល់ទៅ 24MP ជាមួយមុខងារថតរូបដ៏សម្បូរបែប។

២៖ លក្ខណៈទូរទៅ៖ Galaxy A9 មានបំពាក់នូវ RAMទំហំ 6GB មេម៉ូរីទំហំ 128GB និងអាចបន្ថែមម៉េម៉ូរីកាត micro SD រហូតដល់ 512GB។ កាន់តែងាយស្រួលជាមួយទូរស័ព្ទដៃ ស៊ីម2 លោកអ្នកមិនចាច់ចំណាយលុយ លើការទិញទូរស័ព្ទច្រើន។ ម្យ៉ាងវិញទៀត អាចប្រើប្រាស់ គណនីបាន 2 (Dual Accounts) លើកម្មវិធី Facebook, Line, Viber, Telegram WeChat និង WhatsApp ជាដើម។ ជាមួយល្បឿនដំណើរការដោយ Octa- Core 2.2 GHz Quad+ 1.8 GHz Quad ដែលធ្វើឲ្យទូរស័ព្ទដំណើរការបានលឿន ទោះបើកកម្មវិធីច្រើនក៏ដោយ។

បើនិយាយពីកម្លាំងថ្ម គឺមានរហូតដល់ 3,720mAh។រីឯឆ្នាំងសាកថ្មវិញ គឺប្រភេទ Fast Charging (USB type C), បន្ថែមពីនេះទៀត មានភ្ជាប់មកនូវមុខងារស្កេនផ្ទៃមុខ (Face Recognition) និងស្កេនក្រយ៉ៅម្រាមដៃ (Fingerprint)។

លោកអ្នករីករាយនឹងការស្តាប់តន្រ្តីយ៉ាងពិរោះ នៅពេលប្រើប្រាស់ជាមួយកាសត្រជៀក ដែលមានបទពិសោធន៍សំលេង Dolby Atmos ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ចើញមកកាន់ហាងទំនើបសាមសុង និងដេប៉ូចែកចាយណាមួយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 1800 203 232 ៕