Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមចូលរួមទាំងអស់គ្នា! រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីប្រណាំងទូកផ្កាចារ នៅអាងព្រៃនប់ រយៈពេល២ថ្ងៃ

19-11-2018 12:44

(ព្រះសីហនុ)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តព្រះសីហនុ​ បានរៀបចំពិធីប្រណាំងទូកផ្កាចារ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០​ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅអាងទឹកព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក ឱក សារឿន អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានប្រាប់ Fresh News ថា អ្នកការរៀបចំពិធីអុំទូកនេះ គឺរដ្ឋបាលខេត្តព្រះសីហនុ មានបំណងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ឱ្យមកកម្សាន្តនៅខេត្តឱ្យបានច្រើនកុះករ ជាពិសេសដើម្បីលើកតម្កើនវប្បធម៌ប្រពៃណីជាតិដែលដូនតាយើងបានបន្សល់ទុកឱ្យផងដែរ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវឱ្យប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ម្ចាស់កាស៊ីណូ, សណ្ឋាគារ និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ចូលរួមជួយឧបត្ថម្ភគាំទ្រ ថវិកា សម្ភារដើម្បីជួយដល់ការរៀបចំកម្មវិធីប្រពៃណីជាតិនេះឱ្យមានភាពអធិកអធម សប្បាយរីករាយ និងទទួលបានជោគជ័យ៕