(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត និងការដាក់ ការទទួល ការដោះស្រាយពាក្យបណ្តឹងតវ៉ានឹងពាក្យបណ្តឹងជំនាស់ទាក់ទង នឹងបញ្ជីឈ្មោះដំបូងឆ្នាំ២០១៨។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
តាមលិខិតដដែលបានឱ្យដឹងថា កម្មវិធីនេះនឹងប្រារព្ធនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការ គ.ជ.ប អគារថ្មី វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមាសភាពស្ថាប័នចូលរួម រួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖