(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទក្នុងខេត្ដ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានដង្ហែអង្គកឋិនទានសាមគ្គី ទៅកាន់វត្តចំនួនពីរ ស្ថិតនៅក្នុងស្រុកសេសាន។
អង្គកឋិនទានដែលផ្ដួចផ្ដើមគំនិត ដោយលោកអភិបាលខេត្តនេះ បានវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នូវបច្ច័យសរុប ចំនួន១១៥,៦៧៨,០០០រៀល ក្នុងនោះវត្តជ័យមង្គល ស្ថិតនៅឃុំកំភុន ចំនួន៥៧,៨៣៩,០០០រៀល និងវត្តបុព្វតាយារាម ស្ថិតនៅឃុំក្បាលរមាស ចំនួន៥៧,៨៣៩,០០០រៀល៕