(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរិទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៤។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី។
របៀបវារៈ ដែលត្រូវប្រជុំពិភាក្សានៅថ្ងៃនេះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ច។
២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន័ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០។
៣៖ សេចក្តីព្រាងគោលនយោបាយជាតិអេកូទេសចរណ៍ឆ្នាំ២០១៩-២០៣០។
៤៖ បញ្ហាផ្សេងៗ៕