(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់១លើក) បណ្តាលឲ្យស្លាប់៥នាក់ របួសធ្ងន់ស្រាល៩នាក់ (ស្រី៣នាក់) មិនពាក់ពួកសុវត្ថិភាពពេលគ្រោះថ្នាក់១០នាក់។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បានបង្កឲ្យមានការខូចខាតយានយន្តសរុប១២គ្រឿង ក្នុងនោះមានម៉ូតូ៥គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តធំ៥គ្រឿង។
របាយការណ៍ខាងលើឲ្យដឹងបន្តថា មូលហេតុដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីល្បឿន២លើក, មិនគោរពសិទ្ធិ២លើក, ប្រជែង១លើក, មិនប្រកាន់ស្តាំ៣លើក។
ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ៖ ខេត្តបាត់ដំបង ២លើក ស្លាប់៣នាក់, ខេត្តកំពង់ចាម ១លើក ស្លាប់១នាក់ និងភ្នំពេញ ២លើក ស្លាប់១នាក់ របួស២នាក់៕