(សៀមរាប)៖ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៦៖១៣នាទីរសៀល មានករណីលោតឌីស្យុងទ័រទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយបន្ទាយមានជ័យ ទៅ អនុស្ថានីយពួក មូលហេតុដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងបណ្ដាលឲ្យបង្គោលខ្សែបណ្ដាញតង់ស្យុងខ្ពស់(HV) ទ្រេតលើបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ត្រង់បង្គោលលេខ៣៨៨ ក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្តសៀមរាប។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការដាំបង្គោល និងរៀបចំខ្សែបណ្ដាញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនម៉ោង១១យប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕