(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៨០២គ្រឿង រកឃើញល្មើសច្បាប់៦៣០គ្រឿង(ម៉ូតូ៧៤%) អប់រំ៣០៥គ្រឿង និងផាកពិន័យ៣២៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៦៧៧គ្រឿង, អប់រំ២៩០គ្រឿង និងផាកពិន័យ១៤៥គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩២,៧៤៥គ្រឿង រកឃើញយានយន្តល្មើស១៧,៥០៥(ម៉ូតូ៨៣%) ក្នុងនោះអប់រំ៤,១៧២គ្រឿង និងផាកពិន័យ១៣,៣៧៨គ្រឿង៕