Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក ព្រមានពីព្យុះទី២៧ ដែលនឹងឆ្លងកាត់កម្ពុជា ធ្វើឲ្យតំបន់ខ្លះមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង, ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រសូមបង្កើនការប្រុងប្រយ័ត្ន

18-11-2018 18:57

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និងឥទ្ធិពលព្យុះទី២៧ ឈ្មោះ តូរាហ្ស៊ី កំពុងស្ថិតនៅប្រទេសវៀតណាម ដែលនឹងធ្វើដំណើរកាត់លើភាគខាងត្បូង ប្រទេសកម្ពុជា មុននឹងថយឥទ្ធិពលវិសម្ពាធវិញ នៅថ្ងៃទី១៩ ខែវិច្ឆិកា។

បើតាមក្រសួងធនធានទឹក ឥទ្ធិពលនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា មានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង និងខ្យល់បក់បោកខ្លាំង ហើយតំបន់សមុទ្រមានរលកខ្ពស់ៗ។

ស្ថានភាពទាំងនេះហើយ ក្រសួងអំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាតថាហេតុ៕

សូមអានខ្លឹមលម្អិតនៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖