(រតនគិរី)៖ ទេសរដ្ឋមន្រ្តី លី ធុជ សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្នុងនាមលោក ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើចុះសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកា នៅឃុំប៉ាកាឡាន់ ស្រុកវើនសៃ ខេត្តរតនគិរី។
ក្នុងពិធីសំណេះសំណាល ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក ប៊ូ ថង សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះប្រជាពលរដ្ឋសមាជិក សមាជិកា ក្នុងឃុំប៉ាកាឡាន់ និងប្រជាពលរដ្ឋទាំងអស់ ក្នុងខេត្តរតនគិរី ដែលមានជំនឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណបក្សប្រជាជនកម្ពុជា ដោយបានទៅបោះឆ្នោតគាំទ្រ ជូនគណបក្សប្រជាជនកម្ពុជា ផ្លូកទឹកផ្លូកដីនាពេលកន្លងមកនេះ។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជានា ពេលកន្លងមក គឺជាការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវបំផុត ពីព្រោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសមិទ្ធផលធំៗជាប្រវត្តិសាស្រ្តជាច្រើនជូនជាតិ មាតុភូមិ ដូចជាការនាំមកនូវសន្តិភាព១០០% តាមរយៈយុទ្ធសាស្ត្រឈ្នះឈ្នះ ធ្វើឲ្យប្រទេសកម្ពុជា មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលប្រទេសកម្ពុជាមិនធ្លាប់មានចាប់តាំងពីក្រោយសម័យអង្គមក។
ជាចុងបញ្ជប់ ទេសរដ្ឋមន្ត្រី លី ធុជ បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្តេចបន្តរក្សាការពារ សន្តិភាព និងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន ដូចប្រទេសជឿនលឿននានាលើពិភពលោក៕