(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖
១៖ ក្រសួងការពារជាតិ ទាត់ចោលការចុះផ្សាយព័ត៌មានក្លែងក្លាយថា កម្ពុជាអនុញ្ញាតឱ្យប្រទេសដទៃប្រើប្រាស់ទឹកដី ធ្វើជាមូលដ្ឋានយោធា (ចុចអាន)
២៖ កម្ពុជាប្រាប់អាមេរិកថា រដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ (ចុចអាន)
៣៖ ព័ត៌មានលម្អិត ជុំវិញព្រឹត្តិការណ៍សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសសិង្ហបុរី (ចុចអាន)
៤៖ ឯកអគ្គរដ្ឋទូតអាមេរិក ស្នើឱ្យរដ្ឋាភិបាលអាមេរិក ពិចារណាលុបចោលទណ្ឌកម្មទិដ្ឋាការ ពីមន្ដ្រីរដ្ឋាភិបាលកម្ពុជា (Video inside) (ចុចអាន)
៥៖ កម្ពុជា-អាមេរិក ចាប់ផ្តើមពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាឡើងវិញ (ចុចអាន)
៦៖ រដ្ឋសភា បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ (ចុចអាន)
៧៖ គណៈមេធាវី ព្រមានចាត់វិធានការចំពោះលោក ហ៊ាង ឫទ្ធី ដែលបន្លំខ្លួនធ្វើជាមេធាវី (ចុចអាន)
៨៖ សាលាក្តីខ្មែរក្រហម សម្រេចកាត់ទោស នួន ជា និង ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងសំណុំរឿង ០០២/០២ (ចុចអាន)
៩៖ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក៖ ការលើកស្ទួយទំនាក់ទំនងជាមួយកម្ពុជា ជារឿងអាទិភាពរបស់អាមេរិក (ចុចអាន)
១០៖ លោក សួន សេរីរដ្ឋា បបួលលោក សម រង្ស៉ី ភ្នាល់ដាក់ «ជីវិតនយោបាយ» ថាទណ្ឌិតនេះមិនហ៊ានចូលស្រុក (ចុចអាន)