(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រសួងមហាផ្ទៃ បានដំណើរការប្រឡងជ្រើសរើសមន្ដ្រី ក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ សម្រាប់ក្របខ័ណ្ឌឆ្នាំ២០១៨ នៅខេត្តចំនួន១៨។
ថ្នាក់ដឹកនាំតាមបណ្ដាខេត្តដែលរៀបចំជ្រើសរើស បានអញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង ដោយបានគូសបញ្ជាក់ថា ការប្រឡងនេះធ្វើឡើង ដោយភាពត្រឹមត្រូវបំផុត ដូច្នេះទាមទាឲ្យអ្នកដាក់ពាក្យប្រឡងត្រូវមានចំណេះឲ្យពិតប្រាកដ និងតាមដានគ្រប់វិញ្ញាសារប្រឡង ដែលអានជូនដោយគណៈមេប្រយោគ។
បន្ថែមពីនេះ ក៏បានណែនាំដល់បេក្ខេជនប្រឡងទាំងអស់ ត្រូវតែខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រើប្រាស់នូវបញ្ញាញាណ ចំណេះដឹងរបស់ខ្លួន ដើម្បីប្រឡងឲ្យទទួលបាននូវជោគជ័យ ហើយការខិតខំប្រឹងប្រែង គឺដើម្បីអនាគត និងកិត្តិយសសម្រាប់ខ្លួនឯងផង សម្រាប់ក្រុមគ្រួសារផង និងសម្រាប់សង្គមជាតិផង។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងអស់ ក៏បានផ្តាំផ្ញើដល់បេក្ខជន បេក្ខនារីដែលត្រូវប្រឡងត្រូវអនុវត្តតាមទៅបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ មិនត្រូវលួចចម្លងគ្នា មើលគ្នា ពិភាក្សាគ្នា មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាសវិញ្ញាសា និងឧបករណ៍អេឡិចត្រូនិចមិនត្រូវយកចូល ក្នុងបន្ទប់ប្រឡងបានឡើយ៕
លោក សរ សុពុត្រា អភិបាលរងខេត្ត តំណាងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង
លោក សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង
លោក រស់ ផារិទ្ធិ អភិបាលរងខេត្ត តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង
ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង
លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញហែកកញ្ចប់វិញ្ញាសារប្រឡង