(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៥គ្រឿង, រថយន្តតូច៧គ្រឿង និងរថយន្ដធុនធំ៤គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, ស្រវឹង, ងងុយដេក, មិនគោរពសិទ្ធិ និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថា រយៈពេល១៧ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៤៨លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៧១នាក់, របួសធ្ងន់១៣៨នាក់ និងរបួសស្រាល១០៩នាក់៕